នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍នៃព្រឹទ្ធសភា (គណៈកម្មការទី៧) និងគណៈកម្មការនានារបស់ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានជួបប្រជុំពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឈ្វេងយល់អំពីការវិវឌ្ឍន៍ បញ្ហាប្រឈម និងចក្ខុវិស័យទៅមុខរបស់ក្រសួង ពិសេសគោលនយោបាយ សកម្មភាពអាទិភាពក្នុងបរិបទវិបត្តិជំងឺកូវីដ-១៩ ការស្តារវិស័យឡើងវិញក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងវិធានការចំបាច់នានារបស់ក្រសួងអប់រំ យុវជន និងកីឡា នៅសាលសិក្ខាសាលាខាងត្បូង វិមានព្រឹទ្ធសភា៕